នមោ តស្សៈ ភគវតោ អរហតោ សម្មាសម្ពុទ្ឋ ទស្ស
សូមថ្វាយបង្គំព្រះសម្ពុទ្ធ
ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេវតា
ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។
ចង្អុលឲ្យដើរផ្លូវកណ្ដាល
មាគ៌ាត្រកាលអាចកម្ចាត់
ទុក្ខភ័យចង្រៃឲ្យខ្ចាត់បាត់
អាចកាត់សង្សារនិងទុក្ខបាន ។
ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេវតា
ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។
ចង្អុលឲ្យដើរផ្លូវកណ្ដាល
មាគ៌ាត្រកាលអាចកម្ចាត់
ទុក្ខភ័យចង្រៃឲ្យខ្ចាត់បាត់
អាចកាត់សង្សារនិងទុក្ខបាន ។
សាសនាព្រះអង្គនៅសព្វថ្ងៃ
សត្វមាននិស្ស័យពីបុរាណ
ប្រឹងរៀនប្រឹងស្ដាប់ចេះចាំបាន
កាន់តាមលំអានបានក្ដីសុខ ។
ឥតមានសុខណាស្មើក្ដីស្ងប់
បញ្ចប់ត្រឹមសុខឃ្លាត់ចាកទុក្ខ
តាំងពីលើកនេះតទៅមុខ
ក្ដីសុខនឹងមានព្រោះធម៌ស្ងប់ ។
ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌
ព្រះសង្ឃបវរទាំងគ្រប់សព្វ
រួមជាត្រៃរ័ត្នគួរគោរព
ជាម្លប់ត្រជាក់នៃលោកា ។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ
វិសុទ្ធតាងអង្គព្រះសាស្ដា
សូមគុណត្រៃរ័ត្នជួយខេមរា
ឲ្យបានសុខាតរៀងទៅ៕


